ការឡើងសម្ពាធឈាមខ្ពស់អាចធ្វើអោយ មានផលវិបាកទៅលើផ្នែកផ្សេងៗនៃរាងកាយរបស់យើងបាន ។ ដោយសារតែការខូចខាតទៅលើសរសៃឈាម និងសម្ពាធខ្លាំងពេកទៅលើជញ្ជាំងសរសៃឈាម គឺអាចធ្វើអោយគ្រោះថ្នាក់ទៅលើសារីរាង្គសំខាន់ៗរបស់អ្នក ។
ការដែលមិនអាចគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់បានអាចធ្វើអោយមានផលវិបាកដូចជា៖
-គាំងបេះដូង
ការ ឡើងសម្ពាធខ្ពស់គឺជាកត្តាប្រឈមមុខដ៏សំខាន់មួយក្នុងការបង្កអោយ មានជំងឺបេះដូង ។ ការឡើងសម្ពាធឈាមខ្ពស់ប្រៀបដូចជាបន្ថែមគ្រើថ្នាក់ដែលអាចទៅជា ខ្សោយបេះដូង ។ ការលើសម្ពាធឈាមអាចបង្កអោយខ្សោយបេះដូងបានពី ៧៥% ទៅ ៩០% ក្នុងចំនោមជំងឺខ្សោយបេះដូងទាំងអស់ ។ ការគាំងបេះដូងកើតឡើងនៅពេលដែលកន្លែងណាមួយនៃសាច់ដុំបេះដូងបាន ស្លាប់ ឬកំពុងតែខូចខាតដោយសារការផ្តល់អុកស៊ីសែនទៅតំបន់នោះមិនបាន គ្រប់គ្រាន់ ។ ការគាំងបេះដូង ភាគច្រើនបង្កឡើងដោយកំនកឈាមស្ទះនៅក្នុងសរសៃឈាមបេះដូង Coronary (សរសៃឈាមដែលនាំឈាម និង អុកស៊ីសែនទៅចិញ្ចឹមសាច់ដុំបេះដូង) ។ កំនកឈាមនៅក្នុងសរសៃឈាមបេះដូង Coronary ធ្វើអោយស្ទះលំហូរឈាម និងអុកស៊ីសែនដែលសំរាប់ចិញ្ចឹមសាច់ដុំបេះដូង ហើយប្រការនេះនឹងធ្វើអោយកោសិការបេះដូងស្លាប់បាន ។ ការខូចខាត់សាច់ដុំបេះដូង ធ្វើអោយបាត់បង់នូវសមត្ថភាពរបស់បេះដូងក្នុងការកន្ត្រាក់ និងធ្វើអោយបេះដូងទៅជាខ្សោយបានដែរ ។
-ការដាច់សរសៃឈាមខួរក្បាល
សរសៃឈាម ប្រែទៅជារួមតូចដោយសារតែសម្ពាធឈាមឡើង និងមានខ្លាញ់ Cholesterol ក្នុងសរសៃឈាមច្រើន ។ ការស្ទះសរសៃឈាមអាកទែរនៅក្នុងខួរក្បាលអាចវិវត្តន៍ទៅជាដាច់ សរសៃឈាមខួរក្បាល ។ ការដាច់សរសៃឈាមខួរក្បាលកើតឡើងបាននៅពេលដែលឈាមសំរាប់ទៅចិញ្ចឹម ផ្នែកណាមួយនៃខួរក្បាលត្រូវបានស្ទះ ភ្លាមៗ ឬនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលមានការផ្ទុះបែក និងធ្វើអោយឈាមហៀរចេញទៅក្នុងចន្លោះកោសិការជុំវិញខួរក្បាល ។ ជំងឺនេះគឺឃាតករលំដាប់ទីបីដែលធ្វើអោយមនុស្សស្លាប់ច្រើននៅក្នុង ប្រភេទអភិវឌ្ឈន៍ និងអាចវិវត្តន៍ទៅជាពិបាការភាពបានទៅលើមនុស្សពេញវ័យ ។
-ខ្សោយ ឬខូចតម្រងនោម
តម្រងនោម មានទីតាំងនៅកន្លែងកណ្តៀតក្អម ។ វាស្ថិតយ៉ាងជ្រៅនៅក្នុងពោះ ដោយខាងមុខវាមានការការពារដោយសរីរាង្គក្នុងពោះ និងខាងមានឆ្អឹងកងខ្នង ឆ្អឹងជំនីផ្នែកខាងក្រោម និងសាច់ដុំខ្នងយ៉ាងរឹងមាំ ។ ទីតាំងបែបនេះអាចការពារតម្រងនោមបានពីការវាយប្រហារពីក្រៅ និងជាទ្រនាប់ការពារផងដែរ ។ ដូច្នេះតម្រងនោមគជាសារីរាង្គដែលមានសរសៃឈាមសរសៃឈាមជាច្រើន មានន័យថា វាមានសរសៃឈាមធំៗសំរាប់ទៅចិញ្ចឹមវាដែលអាចធ្វើអោយមានការហូរឈាម ដ៏ខ្លាំងក្លាមួយប្រសិនបើសរសៃឈាមនោះមានការដាច់ដោច ។ ការរីកធំនៃការហូរឈាម គឺយោងទៅតាមទីតាំង និងកំរិតនៃការរបួស ។ តម្រងនោមក៏ប្រហែលជាមានការហូរឈាមខ្លាំងបានដែរ ប្រសិនបើវាត្រូវបានខូចខាតនៅផ្នែកខាងក្នុង និងប្រការនេះគឺជាការគ្រោះថ្នាក់ដល់ជីវិត ។ ទោះបីជាយ៉ាងណាក៏ដោយ ការឡើងសម្ពាធឈាមខ្ពស់ក៏អាចធ្វើអោយតម្រងនោមខូចផ្ទាល់បានដែរ ហើយប្រហែលជាអាចធ្វើអោយតម្រងនោមខ្សោយថែមទៀត ។
-ខ្វាក់ភ្នែក
ការ ឡើងសម្ពាធឈាមខ្ពស់អាចធ្វើអោយរបួសដល់ភ្នែកទៅជាជំងឺឈ្មោះថា Retinopathy (ជំងឺភ្នែកម្យ៉ាង) ។ ការស្ទះសរសៃឈាមនៅក្នុងភ្នែកអាចធ្វើអោយខូចខាតដល់ភ្នែក ឬស្រវាំងភ្នែកបាន ។ ការស្រវាំងភ្នែកនេះអាចជាលក្ខណៈបណ្តោះអាសន្ន ព្រោះវាមានការខូរខាតតែផ្នែកណាមួយប៉ុណ្ណោះនៃភ្នែក ។ វាក៏អាចទៅជាខ្វាក់រហូតតែម្តង ដោយសារតែវាខូចខាតទៅលើកន្លែងសំរាប់ទទួលពន្លឺរបស់ភ្នែក ។
-អសមត្ថភាពផ្លូវភេទ
បញ្ហា នេះច្រើនតែកើតឡើង និងធ្ងន់ធ្ងរលើមនុស្សប្រុសដែលមានជំងឺលើសម្ពាធឈាម និងជាពិសេសអ្នកជក់បារី ជាងចំនួនមនុស្សទូទៅ ។ ថ្នាំជាច្រើនប្រភេទសំរាប់ព្យាបាលជំងឺលើសសម្ពាធឈាមក៏អាចមានផល ប៉ះពាល់ទៅជាមិនអាចអោយលិង្គឡើងរឹងបាន ។ ដូច្នេះករណីទាំងនេះ វាអាចវិវត្តន៍មកធម្មតាវិញបាន នៅពេល ដែលការប្រើប្រាស់ត្រូវបានបញ្ឈប់ នេះបើតាមអំណះអំណាងថ្មីៗរកឃើញ ។ ទោះបីជាយ៉ាងណាក៏ដោយ ដំនើរការនៃជំងឺដែលធ្វើអោយលើសសម្ពាធឈាម គឺជាមូលហេតុដ៏សំខាន់ក្នុងការធ្វើអោយមនុស្សប្រុសងាប់លិង្គ ។
-ឈឺដើមទ្រូង៖ នៅពេលដែលអ្នកបញ្ហាឈឺដើមទ្រូង អ្នកនឹងមានអារម្មណ៍ថាដើមទ្រូងរបស់ ដៃ ស្មារ ឬខ្នងរបស់មានការឈឺចាប់ ។ អ្នកប្រហែលជាមានអារម្មណ៍ថាឈឺចាប់កាន់តែខ្លាំងនៅពេលដែលបេះដូង របស់អ្នកធ្វើការខ្លាំងដូចជា អ្នកកំពុងហាត់ប្រាណ ប៉ុន្តែការឈឺចាប់នឹងបាត់ទៅវិញនៅពេលដែលអ្នកសំរាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះក៏ប្រហែលជាធ្វើអោយអ្នកមានអារម្មណ៍ថាអស់កំលាំង និងបែកញើសខ្លាំង ។ ប្រសិនបើអ្នកមិនទាន់ទទួលនូវការព្យាបាលដោយគ្រូពេទ្យភ្លាមៗទេ ការឈឺទ្រូងរបស់អ្នកប្រហែលជាច្រើនកាន់តែច្រើនដងដោយសារវាជា ផលវិបាកនៃជំងឺលើសសម្ពាធឈាម ។
អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ.ងួនសេរ័ត្ន (health.com.kh)
Friday, September 16, 2011
Subscribe to:
Posts (Atom)